រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី០៨ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៤ នៅសាលាខេត្តបាត់ដំបង

រសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៨ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិ៤ មានបៀបវារៈ ដូចខាងក្រោម៖
១.បើកកិច្ចប្រជុំសាមញ្ញលើកទី០៨
២.ការពិនិត្យកូរ៉ុមដោយ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត
៣.ស្នើសុំអនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី០៨
៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៧ កាលពីថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤
៥.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៦.ប្រសាសន៍បូកសរុប និងផ្តាំផ្ញើរបស់ប្រធានក្រុមប្រឹក្សាខេត្ត។

អត្ថបទទាក់ទង