រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីកាត់ខ្សែបូបើកព្រឹត្តិការណ៍តាំងពិព័រណ៌ម្ហូបអាហារ និងបង្អែមខ្មែរដើម្បីអបអរពិធីឆ្លងឆ្នាំសកល ២០២៤-២០២៥ នៅខេត្តបាត់ដំបង

នារសៀលថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពពិធីកាត់ខ្សែបូបើកព្រឹត្តិការណ៍តាំងពិព័រណ៌ម្ហូបអាហារ និងបង្អែមខ្មែរដើម្បីអបអរពិធីឆ្លងឆ្នាំសកល ២០២៤-២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ធ្នូ ២០២៤ គោលបំណងបង្ហាញពីស្នាដៃអ្នកធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ផ្សព្វផ្សាយពីមុខម្ហូបប្រចាំតំបន់ដ៏សម្បូរបែបឈ្ងុយឆ្ងាញ់ជាច្រើនរបស់អ្នកបាត់ដំបង និងដើម្បីទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តក៏ដូចជាការជូនដំណឹងដល់ភ្ញៀវទេសចរបានមកលេង បានស្គាល់ពីស្នាដៃចុងភៅ អ្នកធ្វើម្ហូបខ្មែរនៅខេត្តបាត់ដំបង ព្រមទាំងបង្ហាញពីសក្តានុពល ក៏ដូចជាផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏សម្បូរបែបរបស់អ្នកបាត់ដំបង ទៅកាន់ភ្ញៀវទេសចរ ឱ្យបានស្គាល់កាន់តែច្រើន ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញចូលរួម ទស្សនា និងភ្លក្សម្ហូបអាហារយ៉ាងច្រើនកុះករ ពិធីនេះប្រារព្ធធ្វើឡើងនៅមុខបរិវេណសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង (អគារចាស់សាលាខេត្តបាត់ដំបង) ។

អត្ថបទទាក់ទង