រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ជាង១០០០នាក់នៅសាលមជ្ឈមណ្ឌលសុភមង្គល ខេត្តបាត់ដំបង

  • 1.4ពាន់
  • ដោយ SokMean

(បាត់ដំបង)៖ នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយផ្សព្វផ្សាយច្បាប់ស្តីពីការងារប្រឆាំងអំពើពុករលួយនិងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ នៅសាលាខេត្តបាត់ដំបងក្រោមអធិបតីភាពឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង។ ពិធីផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានា មេបញ្ជាការ កងកម្លាំងអាវុធហត្ថ នគរបាល ខេត្ត.ក្រុង.ស្រុក អភិបាលក្រុង ស្រុក ក្នុងខេត្តជាច្រើនរូបទៀត។

បន្ទាប់ពីសន្ទរកថាស្វាគមន៍របស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណ:អភិបាលខេត្តរួចមក ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានឡើងធ្វើបទបង្ហាញនិងពន្យល់លំអិតអំពីខ្លឹមសារច្បាប់ ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការងារប្រឆាំងអំពើពុករលួយនិងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដល់អង្គពិធីទាំងមូលផងដែរ ។ ដោយ ៖ សួន សាមឺឌី

អត្ថបទទាក់ទង