រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោកជំទាវ ញ៉ែម សាខន ស ខេង ប្រគេនទៀនចំណាំព្រះវស្សានិងទេយ្យទាន បច្ច័យដល់ព្រះសង្ឍចំនួន៦៩វត្តក្នុង ខេត្តបាត់ដំបង

  • 1.7ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ញ៉ែម សាខន ស ខេង ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានបច្ច័យដល់ព្រះសង្ឃចំនួន៦៩វត្តនៅក្នុងខេត្តបាត់ដំបង ដែលប្រារព្វធ្វើនៅនៅគេហដ្ឋានសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅខេត្តបាត់ដំបង ។ ក្នុងនោះវត្តគណ:ធម្មយុត្តិតកនិកាយ១៥វត្ត គណ:មហានិកាយ៥៤វត្ត ក្នុងខេត្តបាត់ដំបង ដើម្បីឧទ្ទិសកុសលជូន ជីដូន ជីតា ញាតិការទាំងប្រាំពីសណ្តានដែលបានចែកដ្ឋានទៅហើយនោះ។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ ចៅអធិការទាំង៦៩វត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខត្ត មន្ត្រីរាជការ លោកអភិបាលក្រុង ស្រុក និងលោកអាចារ្យ តាជី យាយជី ។

ទេយ្យទានដែលត្រូវប្រគេនជូនព្រះសង្ឃទាំង៦៩វត្ត ដោយវត្តនីមួយៗទទួលបានទៀនវស្សា១គូរ ស្លាដក់១ ចង្ហាន់១ស្រាក់ ផ្លែឈើ១កន្រ្ត អង្ករ៥០គីឡូក្រាមទឹកក្រូច២កែស ទឹកផ្លែឈើ២កែស ទឹកបរិស័ទ្ធ២កែសស្ករស២៣គីឡូក្រាម ទឹកដោះគោខាប់២៤កំប៉ុង ត្រីខ១កែសធំ ទឹកត្រី ទឹកស៊ីវអ៊ីវ២យួរមី២កែស និងបច្ច័យ៦០ម៉ឺនរៀល។

ដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សាមានរយៈពេល៣ខែ ដោចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញនៅថ្ងៃទី១៥រោច ខែ កក្តិក ។ ក្នុងអំឡុងបុណ្យចូល ព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូត។ ដូច្នេះទើបប្រជាពលរដ្ឋពុទ្ធបរិស័ទ នាំគ្នាយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាសតរហូតមក។

អត្ថបទទាក់ទង