រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា

សារលិខិតចូលរួមរំលែកមរណទុក្ខ គោរពជូនចំពោះលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ព្រមទាំងក្រុមគ្រួសារ

យើងខ្ញុំទាំងអស់គ្នាមានសេចក្តីរន្ធត់ តក់ស្លុតក្តុកក្តួលរំជួលចិត្ត និងសោកស្ដាយជាទីបំផុតដោយទទួលបានដំណឹងដ៏សោកសង្រេងថា ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ស្ថិតក្នុងសមានទុក្ខ និងសេចក្តីក្រៀមក្រំសោកស្ដាយជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបាននេះ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ជា ចាន់តូ សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង