រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមក្នុងពិធីចែកអំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១១១០ គ្រួសារនៅក្នុងក្រុងបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

រសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១១១០ គ្រួសារក្នុងក្រុបាត់ដំបង នៅបរិវេណសួននាគសន្តិភាព ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ចុង ក្វាងស៊ូប្រធានអង្គការតំបន់ គាំពារសកល នៃកម្ពុជា លោកអភិបាលក្រុងបាត់ដំបង លោកនាយករដ្ឋបាលសាលាខេត្ត មន្ត្រីរាជការ ព្រមទាំងគណៈប្រតិភូក្រុមព្រះវិហារ ប៊ុនដាំងជុងអាំង ជាច្រើនរូបទៀត ។

អំណោយសប្បុរសធម៌ទាំងនេះ រៀបចំដោយអង្គការគាំពារសកល ជាមួយក្រុមព្រះវិហារ ប៊ុនដាំងជុងអាំង នៃសារធារណរដ្ឋកូរ៉េ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២០គីឡូក្រាម ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបានថ្លែងអំណរគុណ ជូនដល់អង្គការគាំពារសកលនៃកម្ពុជា ជាមួយក្រុមព្រះិហារ ប៊ុនដាំងជុងអាំង នៃសារធារណរដ្ឋកូរ៉េ និងសំណូមពរសុំឲ្យបន្តធ្វើសកម្មភាពសប្បុរសធម៌នេះបន្ថែមទៀត ។

អត្ថបទទាក់ទង