កិច្ចប្រជុំរវាងគណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តបាត់ដំបង
ថ្ងៃសៅរ៍ ១៤កើត ខែបុស្ស សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ រដ្ឋបាខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបប្រជុំពិភាក្សា ស្វែងយល់ពីវឌ្ឍនភាពការងារ សមិទ្ធផល និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល របស់រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងក្របខណ្ឌរបស់រដ្ឋបាលខេត្តបាត់ដំបង ជាមួយគណៈប្រតិភូ គណ:កម្មការទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។





ព័ត៌មានជាប់ទាក់ទង