រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមជាអធិបតីភាពក្នុងវេទិកាសាធារណៈ ដើម្បីត្រួតពិ និត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា

  • 2.1ពាន់
  • ដោយ Sotheavy

រសៀលថ្ងៃពុធ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមជាអធិបតីភាពក្នុងវេទិកាសាធារណៈ ដើម្បីត្រួតពិ និត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ដែលស្ថិតនៅបរិវេណវត្តខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងនោះមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានសង្កាត់វត្តគរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ៤០០នាក់។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់ជាតិ
ចុះមូលដ្ឋានក្រុងបាត់ដំបង បានថ្លែងនូវការសន្យាយ៉ាងមុតមាំ នៅចំពោះមុខប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងអង្គវេទិកាថា៖ អាជ្ញាធរខេត្តបាត់ដំបង និងខិតខំរិះរកដំណោះស្រាយ ក្នុងការផ្តល់នូវផ្លូវក្រាលកៅស៊ូឬបេតុងមួយខ្សែសម្រាប់ជាចំណងដៃដល់ប្រជាពលរដ្ឋក្នុងសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ ដំបងនៅក្នុងឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ។

ការសន្យាផ្តល់ផ្លូវមួយខ្សែខាងលើនេះគឺដោយសារតែ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងជា ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាត់ដំបង មើលឃើញពីតម្រូវ
ការយ៉ាងពិតប្រាកដក្នុងចំណោមបញ្ហាដែលបងប្អូ នបានលើកជាសំណួរនិងសំណូមពរចាំបាច់ជាច្រើននិងយ៉ាងផុលផុសដើម្បីឲ្យអាជ្ញាធររដ្ឋបាលពាក់ព័ន្ធនិងបណ្តាស្ថាប័នមន្ទីរនិងអង្គភាពជំនាញជួយដល់ពួកគាត់ ដែលជាតម្រូវការចាំបាច់និងដោយទទូចដែលពួកគាត់បានចូលរួម នៅក្នុងវេទិកានាថ្ងៃនេះ ដោយក្នុងនោះ៖ សរុបមាន៤០សំណួរ នៃបញ្ហាត្រូវបានពួកគាត់លើកឡើង។នៅក្នុងចំណោ មបញ្ហាទាំង៤០ខាងលើនេះ គឺមានសំណូមពរនិងសំណួរដូចៗគ្នា។ដូចនេះអង្គវេទិកាបានធ្វើកំណត់ ត្រា ដោយផ្តោតនូវសំណួរ និងសំណូមពរ ចាំបាច់ដើម្បីធ្វើការបកស្រាយបំភ្លឺនិងពន្យល់ពីចំណុចសំណូមពរក៏ដូចជាសំណួររបស់បងប្អូន។ ដែលពាក់ ព័ន្ធជាមួយអាជ្ញាធរ ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធដែលបានចូលរួម និងជាវាគ្មិន ក្នុងអង្គវេទិកានេះ។ក្នុងនោះ១០សំណួរ គឺ៖ត្រូវបានបងប្អូនលើកឡើងដោយផ្ទាល់មាត់។និង១៦សំណួរទៀត គឺស្នើតាមការសរសេរលិខិត។
 
ក្នុងចំណោមបញ្ហាគន្លឹះដែលឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងបាត់ដំបង ប្រមូលផ្តុំនូវគន្លឹះបញ្ហាសំខាន់ៗដែលបងប្អូនលើកនៅក្នុងវេទិ កា ក្នុងនោះ ឯ.ឧក៏បានធ្វើការវាយតម្លៃពីគោលបំណងនិងអំពីបញ្ហាប្រឈមចំពោះមុខរបស់បងប្អូនក្នុងសង្កាត់វត្តគរតាមរយៈនៃអង្គវេទិកានេះ គឺបានផ្តោតលើបញ្ហាចំនួន០៣ដែលរដ្ឋបាលខេត្ត ក៏ដូច ជាក្រុមការងារចុះមូលដ្ឋាននៃសង្កាត់នេះ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយជូនបងប្អូន គឺ៖ ផ្លូវ ទឹក និង ភ្លើង។ ហើយក្នុងចំណោមនៃបញ្ហាទាំង៣ នេះ ក្នុងនោះឯ.ឧ បានសន្យា ដោយផ្តល់ផ្លូវក្រាលកៅស៊ូជូនសង្កាត់វត្តគរមួយខ្សែនៅឆ្នាំ២០២០ខាងមុខ។ ដោយឡែក បញ្ហាទឹកនិងភ្លើង តាមរយៈការបកស្រាយបំភ្លឺពី ឯ.ឧ អ៊ុត ក្លឹង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់វត្តគរ និងជាប្រធានរដ្ឋាករទឹកខេត្តក៏បានធ្វើការបំភ្លឺជូនបងប្អូននិងបង្ហាញពីទិដ្ឋ ភាពផ្នែកច្បាប់ពាក់ព័ន្ធជូនអង្គវេទិកា ព្រមទាំងបា នសន្យា និងពិនិត្យឡើងវិញ ដើម្បីរាយការណ៍ជូនអភិបាលខេត្ត ដើម្បីរកដំណោះស្រាយ និង មានវិ ធានការសមស្របក្នុងការឆ្លើយតបពីតម្រូវការជាក់ស្តែងជូនបងប្អូន។ ហើយបញ្ហាអគ្គីសនីឯ.ឧអភិបាលខេត្ត ក៏បានជម្រុញឲ្យមន្ទីរនិងអង្គភាពជំនាញអគ្គីសនី ចុះពិនិត្យមើលនៅចំណុចទីតាំងជាក់ស្តែងដែលបងប្អូនបានលើកឡើងដើម្បីធ្វើរបាយការណ៍ជាក់ស្តែងមករដ្ឋបាលខេត្តដើម្បីមានវិធានការដោះស្រាយ និងឆ្លើយតបជូនបងប្អូន។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានផ្តោតនិងបានធ្វើការវាយតម្លៃពីគន្លឹះបញ្ហាទាំងឡាយដែលបងប្អូនប្រជាពលរដ្ឋលើកឡើងនៅក្នុងអង្គវេទិកាថ្ងៃនេះប្រកបដោយស្មារតីយោគយល់ ស្មោះត្រង់ចំបញ្ហាដែលជាតម្រូវការពិតប្រាកដរបស់មូលដ្ឋាននិងជាប្រយោជន៍សាធារណៈក្នុងសង្កាត់របស់ខ្លួន។តាមរយៈនៃអង្គវេទិកានេះផងដែរ ឯកឧត្តម ក៏បានធ្វើការសរុបនូវបញ្ហាលើកឡើងរបស់បងប្អូនផងដែរ ដោយក្នុងនោះ ក្រៅពីផ្លូវ ទឺក និងភ្លើង គឺបងប្អូនបានលើកពីបញ្ហាសេវារដ្ឋបាលពាក់ព័ន្ធទៅនិងអត្តសញ្ញាណប័ណ្ណ, បញ្ហាសង្គមពាក់ព័ន្ធគ្រឿងញៀននិងអំពើហឹង្សា និងបញ្ហាផ្សេងៗ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងបាត់ដំបងក៏បានជម្រុញឲ្យក្រុមការងារចុះមូលដ្ឋានសង្កាត់វត្តគរផ្ទាល់ ត្រូវនាំគ្នា ចុះតាមភូមិ តាមផ្ទះ និងជួបប្រាស្រ័យផ្ទាល់ជាមួយបងប្អូននៅតាមផ្ទះតាមភូមិ ដើម្បីជួបស្វែង យល់បន្ថែមទៀត ក្រោយការធ្វើវេទិការនេះ និងដើ ម្បីរិះរកដំណោះស្រាយ បញ្ហាប្រឈមនានា ដែលនៅសេសសល់ ដើម្បីរួមគ្នារកដំណោះ ស្រាយក្នុងការឆ្លើយតបសមស្របជូនពួកគាត់ឲ្យបានទាន់ពេ លវេលា៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)


អត្ថបទទាក់ទង