រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

  • 51
  • ដោយ teavvisal

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងស្រុកចំនួន០៤ រួមមាន ៖
ដោយទីតាំងប្រារព្ធពិធីទី១ ស្ថិតនៅ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥២ ភូមិផ្លូវមាស ស្រុករតនមណ្ឌល មានការអញ្ជើញចូលរួមពី៖
• កងពលតូចថ្មើរជើងលេខ៥២ ស្រុករតនមណ្ឌល
• វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត
• កងការពារព្រំដែនលេខ ៥០២ ស្រុកសំឡូត
• វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ស្រុកសំឡូត
ទីតាំងទី២ ស្ថិតនៅ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥៣ ស្ថិតនៅភូមិកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ៖
• កងពលតូចថ្មើជើងលេខ៥៣ ស្រុកកំរៀង
• វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ស្រុកកំរៀង
• វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ ក៏បាននាំយកអំណោយរបស់រដ្ឋបាលខេត្តបាត់ដំបង មួយចំនួនឧបត្ថមក្នុងមួយអង្គភាពទទួលបាន ៖
-ភេសជ្ជៈចំនួន៣០កេស
-ទឹកសុទ្ធ៥០កេស
-នំអន្សមជ្រូក១ស្លឹក
-សាច់ជ្រូកស្រស់ ៦០គីឡូក្រាម
-បន្លែស្រស់៥០គីឡូក្រាម
-និងថវិកា៦លានរៀល ដើម្បីធ្វើការចែកជូនដល់កងកម្លាំងដែលការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ៕

អត្ថបទទាក់ទង