ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារផ្ញើជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខ័ណ្ឌក្រសួងមហាផ្ទៃទាំងអស់ ឆ្លើយតបទៅនឹងការប្រឌិតព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បំបែកបំបាក់រវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងថ្នាក់ដឹកនាំ កំពូល ឬរវាងថ្នាក់ដឹកនាំផ្សេងទៀត ដែលជាឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុល និយមមួយក្តាប់តូចនៅក្រៅប្រទេស។