រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ បាននាំយកអំណាយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនអតីតយុទ្ធជន ចំនួន ០៤ ខ្នងផ្ទះ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

  • 2.0ពាន់
  • ដោយ Sotheavy

ថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបតិ្តការសឹងរងបាត់ដំបង និងជាប្រធាន ស.អ.ក ខេត្ត បាននាំយកអំណោយដ៏ថ្ងៃថ្លារបស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ចែកជូនអតីតយុទ្ធជនចំនួន ៤ គ្រួសារ ដែលមានជិវភាពទីទ័លក្រ គ្មានទីជំរកសមរម្យ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង រួមមាន៖

១.ឈ្មោះ លេន រ៉ើយ ជាជនពិការ ភេទប្រុស អាយុ ៤៨ឆ្នាំ ស្ថិតនៅភូមិស្វាយជួរ ឃុំអណ្តើកហែប ២.ឈ្មោះ តាប់ ឌឿម ជាជនពិការ ភេទប្រុស អាយុ ៦៣ឆ្នាំ ស្ថិតនៅភូមិអណ្តើក១១ ឃុំរស្មីសង្ហា ៣.ឈ្មោះ ផង់ ផែន ជាជនបាត់បង់ ភេទប្រុស អាយុ ៤៥ឆ្នាំ ស្ថិតនៅភូមិផ្លូវមាស ឃុំផ្លូវមាស និង៤.ឈ្មោះ មោ គល់ ជានិវត្តជន ភេទប្រុស អាយុ ៦៥ឆ្នាំ ស្ថិតនៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលក្នុងមួយគ្រួសារ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ព្រមទាំងទទួលបានគ្រឿងឧបភោគ ក្នុងមួយគ្រួសាររួមមាន៖ គ្រែ ០១, អង្ករចំនួន ១០០គីឡូក្រោម, ទឹកត្រី១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ ០១យួរ, ឆ្នាំង ចាន មុង ០១, ភួយ ០១, កន្ទេល ០១ និងថវិកា ២០០,០០០រៀល ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបតិ្តការសឹងរងបាត់ដំបង និងជាប្រធាន ស.អ.ក ខេត្ត បានថ្លែងថានៅក្នុងសមាគមអតីតយុទ្ធជនកម្ពុជា មានសមាសភាពគ្រប់ក្រសួងស្ថាប័ន មន្ទីរអង្គភាព ក្រុង ស្រុក និងឃុំ សង្កាត់ សម្រាប់ជួយលើកទឹកចិត្ត គាំទ្រសកម្មភាព និងជួយលើកស្ទួយជីវភាពរស់នៅរបស់អតីតយុវជន ដែលលះបង់អាយុជីវិតការពារប្រទេសជាតិរបស់យើងនាពេលកន្លមក ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច បានបន្ថេមទៀតថា រហូតមកដល់ពេលនេះ សមាគមន៍អតីតយុទ្ធរបស់យើងបានធ្វើការសាងសងផ្ទះចែកជូនបងប្អូនអតីតយុទ្ធជនបានចំនួន ១៣៨ ខ្នងផ្ទះ និងបានធ្វើពិធីប្រគល់ទទួលបានចំនួន ១៣៣ ខ្នងផ្ទះ ដោយឡែកនៅស្រុករតនមណ្ឌលទទួលបានផ្ទះចំនួន ២​ លើក គឺលើកទី១ ចំនួន ៣ ខ្នងផ្ទះ និងលើកទី២នេះ បានចំនួន ៤ ខ្នង សរុប ៧ ខ្នងផ្ទះ ។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានមានប្រសាសន៍ទៅកាន់អតីតយុទ្ធជនថា នៅក្នុងអាណត្តិទី៦ របស់រាជរដ្ឋាផិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាវវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន ដែលបានលះបង់អាយុជីវិតក្នុងចូលរួមសុខសន្តិភាពរហូតមានអ្នកខ្លះពិការ។

ឯកឧត្តម ងួន រតនៈ ក៏បានផ្តាំផ្ញើដល់រដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងត្រូវចុះសួរសុខទុក ព្រមទាំងជំរុញលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជនថែទាំសុខភាពខ្លួនបានល្អ ។ ឯកឧត្តមបានបន្តថា សុខភាពជាកត្តាសំខាន់សម្រាប់ការរស់នៅក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្អូនផងដែរ ។

សូមជម្រាបជូនថាអតីតយុទ្ធជនរស់នៅក្បែរខាង ដែលបានចូលរួមអបអរសាទរ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល និងសារុង ០១ ជាអំណោយរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងថវិការឧបត្ថម្ភបន្ថែមរបស់រដ្ឋបាលខេត្តបន្ថែមចំនួន ២០០.០០០៛ ក្នុងមួយខ្នងផ្ទះសម្រាប់ជាចំណងដៃក្នុងពិធីឡើងគេហដ្ឋានថ្មី ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពមួយចំនួន កងកម្លាំងប្រដាប់​ លោក អភិបាលស្រុក និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៥៤ នាក់ អញ្ជើញចូលរួមផងដែរ។

អត្ថបទទាក់ទង