រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីទូងស្គរជ័យ អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ០៥ សីហា ២០២៤

ព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបាត់ដំបង ចូលរួមប្រារព្ធពិធីទូងស្គរជ័យ អបអរសាទរ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជា បើកជាផ្លូវការ ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ស្ថិតនៅមុខអគារសារមន្ទីរប្រវត្តិសាស្ត្រ សាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ និងមានការអញ្ជើញចូលរួម លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ មន្រ្ដីរាជការ យុវជន សិស្សានុសិស្សក្នុងខេត្តបាត់ដំបង ។

អត្ថបទទាក់ទង