រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកកខ្វក់សម្រាប់ក្រុងបាត់ដំបង

អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកកខ្វក់សម្រាប់ក្រុងបាត់ដំបងត្រើយខាងលិច នឹងរួចរាល់ចុងឆ្នាំ២០២៥ខាងមុខនេះ។
សូមបងប្អូនអ្នកក្រុងបាត់ដំបង មេត្តាយោគយល់និងបន្តអត់ធ្មត់បន្តិច ក្នុងដំណាក់កាលសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ចេញពីក្រុង។
ផ្លូវក្នុងក្រុងពិតជាកំពុងតែជួបការលំបាក តែក្រុមការងារកំពុងតែខិតខំហើយ។ មេឃរាំងភ្លៀងការជួសជុលផ្លូវបណ្តោះអាសន្ននឹងបន្តធ្វើ។
គម្រោងមិនបិទការដ្ឋានក្នុងរដូវវស្សានេះទេ ព្រោះចង់ពន្លឿនការងារនេះ។

(អាងចម្រោះទឹកកខ្វក់ខាងលិចប្រាសាទឯកភ្នំ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ )

អត្ថបទទាក់ទង