ថ្ងៃចន្ទ ៧កើត ខែកក្កដា ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង បានរៀបចំវគ្គតម្រង់ទិសស្តីពី ការគ្រប់គ្រងរដ្ឋបាលខេត្ត តាមបែបវិមជ្ឍការ សម្រាប់ក្រុមប្រឹក្សាខេត្តដែលជាប់ឆ្នោតថ្មី អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ូ អារ៉ាហ្វាត់ ងភិបាលរងនៃគណៈអភិបាលខេត្ត និងលោក ញ៉ាវ កង អនុប្រធាននាយកដ្ឋាននៃក្រសួងមហាផ្ទៃ ដែលមានអ្នកចូលរួមប្រមាណ ៦៩ នាក់ ។
សូមជម្រាបជូនថា វគ្គតម្រង់ទិសមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដែលមានគ្រូឧទ្ទេសថ្នាក់ជាតិធ្វើបទបង្ហាញក្នុងវគ្គតម្រង់ទិសស្តីពី ការគ្រប់គ្រងរដ្ឋបាលខេត្ត តាមបែបវិមជ្ឍការ សម្រាប់ក្រុមប្រឹក្សាខេត្តផង។
វគ្គតម្រង់ទិសនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាំវ សមាជិកក្រុមប្រឹក្សាខេត្ត មកពីខេត្តបន្ទាយមានជ័យ បៃលិន ពោធិសាត់ កំពង់ឆ្នាំង និងខេត្តបាត់ដំបង ដែលទើបជាប់ឆ្នោតថ្មី អាណត្តិទី៣ ។