នៅថ្ងៃសៅរ៍ ៨កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា ព្រះសង្ឃចំនួន ៣៣វត្ត ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង ដែលផ្ដើមបុណ្យដោយ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំង បុត្រាបុត្រី ចៅៗ និងក្រុមគ្រួសារ ដើម្បីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន បច្ច័យដល់ព្រះសង្ឃចំនួន៣៣វត្ត ក្នុងនោះវត្តគណៈធម្មយុត្តិតកនិកាយ៤វត្ត គណៈមហានិកាយ២៩វត្ត ក្នុងខេត្តបាត់ដំបង
ក្នុងនោះមានវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ១ផង ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម និងមាតាបិតាជីដូនជីតាញាតកាទាំងសងខាងដែលបានចែកឋានទៅហើយនោះ។
ទេយ្យទានដែលត្រូវប្រគេនជូនព្រះសង្ឃទាំង៣៣វត្ត ដោយវត្តនីមួយៗទទួលបានទៀនវស្សា១គូ, ស្លាដក់១, អង្ករ៥០គីឡូក្រាម, លាង១, ផ្លែឈើ១កន្ត្រក, មី១កេសធំ, ត្រីខ ១កេសធំ, ទឹកបរិសុទ្ធ២កេស, ទឹកក្រូច២កេស, ទឹកដោះគោខាប់១កេស ស្ករស១ការ៉ុង និងបច្ច័យមួយចំនួន។