ថ្ងៃសៅរ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី សំ ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្ត ដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តចូលរំលែកដ៏ក្រៀម និងសូមសម្តែងនូវការសោកស្តាយអាឡោះអាល័យប្រកបដោយទុក្ខព្រួយ ចំពោះមរណភាពរបស់ ឧបាសិកា ច័ន្ទ តុប ដែលត្រូវជាភរិយារបស់លោក សៀមង សង់ឯម ត្រូវជាម្តាយបង្កើតរបស់លោកជំទាវ សៀងឯម ទទឹម សាកលវិទ្យាធិការ សាលកវិទ្យាល័យបាត់ដំបង និងត្រូវជាម្តាយបង្កើត លោក សៀង ឯមសត្យា នាយកទីចាត់ការរដ្ឋបាលសាលាខេត្តបាត់ដំបង។
ក្នុងពិធីក៏មានការអញ្ចើញចូលរួមពីលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត អស់លោក លោកមន្ត្រីសាលាខេត្តជាច្រើនរូប។