រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តបាត់ដំបង បានចូលជួបសម្តែងការគួរសម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៦៨ ឈានចូល ៦៩ ឆ្នាំ

  • 2.0ពាន់
  • ដោយ SokMean

(ភ្នំពេញ)៖ ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ថ្នាក់ដឹកខេត្តបាត់ដំបង រួមមាន៖ ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង  និងឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង 

បានចូលជួបសម្តែងការគួរសម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៦៨ ឈានចូល ៦៩ ឆ្នាំ  និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិទាំងឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ សូមជួយប្រោះព្រំ ប្រទានពរជ័យដល់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរជាងរយវស្សា ដើម្បីបន្តចូលរួមដឹកនាំប្រទេសជាតិ ជានិច្ចនិរន្តរ៍ ។

អត្ថបទទាក់ទង