រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង និង គណៈកម្មាធិការជាតិ រៀបចំដាក់តាំងពិព័រណ៍ផលិតផលខ្មែរ និងផលិតផលប្រើប្រាស់ទូទៅក្នុងស្រុក

  • 1.8ពាន់
  • ដោយ Sotheavy

ថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលប្រើប្រា ស់ទូទៅក្នុងស្រុក នៅបរិវេណសួនដើមពោធ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាព របស់ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល ១, ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សា ខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

សូមជម្រាបជូនថា ដោយមានកិច្ចសហការជាមួយក្រុមហ៊នដៃគូមួយចំនួន និងទទួលការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងមានការសម្របសម្រួលពី អគ្គលេខាធិការដ្ឋាន ភូមិ១ ផលិត១ ពីគណៈកម្មាធិការជំរុញចលនាភូមិ១ផលិត១នៃខេត្តបាត់ដំបងនិង បណ្តាមន្ទីរជំនាញពាក់ព័ន្ធ ជាច្រើនទៀត បានរៀបចំនូវការដាក់តាំងពិព័រណ៍ផលិតផលខ្មែរ និងផលិតផលប្រើប្រាស់ទូទៅ ចាប់ពីល្ងាចថ្ងៃទី៤ ដល់ថ្ងៃទី ៩ខែកក្កដា ឆ្នាំ២០១៩ ដោយមានស្តង់ចូលរួម សរុបប្រមាណ១៥០ស្តង់។ហើយផលិតផលដែលនាំយកមកដាក់តាំងនេះ មានដូចជា៖ណែម, ម្រេច,ធុរេន,ក្រូច,ក្រម៉ាខ្មែរ,ខោអាវ, ស្បែកជើង,គ្រាប់ស្វាយចន្ទីរ,ឈើត្នោត,ចម្លាក់ឈើ,ផលិតផលស្នែង,សាប៊ូ,ប្រេ ងកូឡា,បន្លែសរីរាង្គ,ផ្លែឈើ,ជីរកសិកម្ម និងដូង ។

ថ្លែងក្នុងពិធីបើកការដាក់តាំងពិព័រណ៍ផលិតផលខ្មែរនិងផលិតផលប្រើប្រាស់ទូទៅក្នុងស្រុក នេះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ជាតំ ណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ ការដាក់តាំងនូវផលិតផលខ្មែរថ្ងៃនេះ គឺពិតជានឹងទាក់ទាញបាននូវការគាំទ្រផលិតផលខ្មែរយើង ពីសំណាក់ប្រជាជនយើងក្នុងខេត្តនិងបណ្តាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកកំសាន្តក្នុងខេត្តបាត់ដំបង យ៉ាងពិតប្រាកដ។ ឯកឧត្តម អភិបាលរងខេត្ត អ៊ុយ សុធាវី ក៏បានថ្លែងបញ្ជាក់ទៀតថា៖សព្វថ្ងៃនេះផលិតផលខ្មែរបាននិងកំពុ ងតែពង្រឹងនិងពង្រីកទាំងគុណភាព ទាំងអនាម័យទាំងការរចនាវេចខ្ចប់ ប្រកបដោយសោភ័ណភាពក្នុងការទាក់ទាញ និងការចាប់អារម្មណ៍ ពីអ្នកទិញនិងអ្នកប្រើប្រាស់ទៀតផង។

ក្នុងនាមអាជ្ញាធររដ្ឋបាលខេត្ត និងគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១នៃខេត្ត បាត់ដំបង ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តក៏បានថ្លែងអំពាវនាវដល់ប្រជាជនយើងជួយគាំទ្រ និងជួយប្រើប្រាស់ នូវ ផលិតផលខ្មែរ ដើម្បីជួយលើក ទឹកចិត្តដល់ការផលិតនៅក្នុងស្រុក និងឱកាសក្នុងការស្វែងរកដៃគូនិយោគនិងឆ្ពោះទៅកាន់ទីផ្សារក្នុ ងការនាំចេញផលិតផលខ្មែរយើង។ជាពិសេសក្នុងការលើកកម្ពស់ ការប្រើប្រាស់ផលិតផលខ្មែរ គ្រប់ ប្រភេទឲ្យបាន់កាន់តែទូលំទូលាយ និង ឲ្យប្រសើរឡើងថែមទៀត នៅក្នុងការរួមចំណែកដើម្បីកាត់ប ន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ។

ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរងនៃគណៈ កម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១បា នថ្លែងថាការតាំងពិព័រណ៍ផលិតផលខ្មែរ តាមរយៈនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិត ផល១និងដោយមានការសម្របសម្រួលពីថ្នាក់ដឹ កនាំនៃរដ្ឋបាលខេត្ត និងពីគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ខេត្តបាត់ដំបង នៅក្នុងឱ កាសនេះ គឺ៖ ផ្តោតសំខាន់ក្នុងគោលបំណងដើម្បីសំដៅជំរុញដល់ការផលិត កែច្នៃ ផលិតផលកសិកម្ម សិប្បកម្មនិងសេវាកម្មនានាជាមូលដ្ឋាន ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅស្រុក បំរើដល់វិស័យទេសចរណ៍ និង ការអភិវឌ្ឍសេដ្ឋកិច្ចឆ្លើយតបជាមូលដ្ឋាន ដើម្បីរួមចំណែកក្នុងការសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានលើសពី១%ជារៀងរាល់ឆ្នាំ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

អត្ថបទទាក់ទង