ថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលប្រព្រឹត្តនៅវត្ត១៣មករា ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅក្នុងអង្គវេទិការមានអញ្ជើញពី ឯកឧត្តម លោកជំទាវ ប្រតិភូអមដើរនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អស់លោក លោកស្រី ជាវាគ្មិននៃគណៈកម្មការខេត្តដឹកនាំ តាមដាន ត្រួតពិនិត្យ និងការអនុវត្តគម្រោង សម្បទានសង្គមកិច្ចអតីតដីសួនព្រែកព្រះស្តេច និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ១០០ នាក់៕