រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែងប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម សុខ លូអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង យោងតាមដីការរបស់រដ្ឋបាលខេត្តបាត់ដំបង លេខ០៣៨/២៤ដក.តត ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ បានសម្រេចផ្ទេរភារកិច្ចលោក កាក់ សីលា ឋានន្តរស័ក្តិ មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ៣ នៃក្របខណ្ឌមន្រ្តីសុខាភិបាលជាន់ខ្ពស់ ពីប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងឱ្យទៅបម្រើការងារនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាត់ដំបង ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង និងប្រកាសតែងតាំងលោក ហាន ឧត្តម ឋានន្តរស័ក្តិ មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ៦ នៃក្របខណ្ឌមន្រ្តីសុខាភិបាលជាន់ខ្ពស់ ឱ្យកាន់មុខដំណែងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងលោក កិម សាផាន្នភិរម្យ ឋានន្តរស័ក្តិ មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ៦ នៃក្របខណ្ឌមន្រ្តីសុខាភិបាលជាន់ខ្ពស់ ជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ឡើងថ្លែងនូវការកោតសរសើរដល់លោក កាក់ សីលា អតីតប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដែលបានខិតខំប្រឹងប្រែងបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនហើយខិតខំពង្រឹងក្រុមគ្រូពេទ្យ បានល្អនាពេលកន្លងមក និងបានកែប្រែ ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមន្ទីរពេទ្យ តាមរយៈការរៀបចំកន្លែងសម្រាប់អ្នកជំងឺ អាចស្រូបខ្យល់អាកាសបានល្អ សួនច្បារ និងហេដ្ឋរចនាសម្ព័ន្ធនានាក្នុងមន្ទីរពេទ្យ។
លើសពីនោះឯកឧត្តមបានមានប្រសាសន៍ណែនាំ ដល់លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងថ្មី ត្រូវតែបន្តយុទ្ធនាការអនុត្តកិច្ចការការងាររបស់ខ្លួនបន្ថែមទៀត តាមរយៈការខិតខំប្រឹងប្រែងបំពេញការងារក្នុងនាមជាថ្នាក់ដឹកនាំ ទៅតាមតួនាទីភារកិច្ចរបស់ខ្លូន ពិសេសពង្រឹងរចនាសម្ព័ន្ធនៅក្នុងការងារ ពង្រឹងសីលធម៌ សុជីវធម៌ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ និងបម្រើប្រជាពលរដ្ឋអោយបានល្អប្រសើរជាងមួយកម្រិតបន្ថែមទៀត ដើម្បីបំពេញភាពពេញចិត្តដល់ប្រជាពលរដ្ឋដែលទទួលសេវាកម្មថែទាំជម្ងឺនៅមន្ទីរបង្អែកទីនេះ ។
ឯកឧត្តមក៏បានណែនាំ ដល់ក្រុមគ្រូពេទ្យអោយបន្តកិច្ចការរបស់ខ្លួនស្របនឹងវិជ្ជាជីវៈជាគ្រូពេទ្យ ប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ជាប់ជានិច្ច ពិសេសខិតខំថែទាំអ្នកជម្ងឺដែលមកទទួលសេវាព្យាបាលនៅមន្ទីរបង្អែកខេត្តបាត់ដំបង ៕

អត្ថបទទាក់ទង