រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីក្រុងពាលីសុំសេចក្ដីសុខ បើកការដ្ឋានសាងសង់អគារអង្គភាពច្រកចេញចូលតែមួយថ្មី ស្ថិតក្នុងបរិវេណសាលាខេត្តបាត់ដំបង

រសៀលថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីសុំសេចក្ដីសុខ បើកការដ្ឋានសាងសង់អគារអង្គភាពច្រកចេញចូលតែមួយថ្មី ស្ថិតក្នុងបរិវេណសាលាខេត្តបាត់ដំបង ជំនួសអគារច្រកចេញចូលតែមួយចាស់ ដែលមានសភាពចាស់ទ្រុឌទ្រោមផងដែរ ។
អគារច្រកចេញចូលតែមួយ មានបណ្តាយ ២៥ ម៉ែ្រត និងទទឹង 10 ម៉ែត្រ កម្ពស់សរុប ១៦.៣ម៉ែត្រ កម្ពស់ ២ ជាន់ ដោយក្នុងនោះរួមមាន៖

  • កន្លែងអង្គុយរង់ចាំ
  • បន្ទប់ការិយាល័យចំនួន: 10 បន្ទប់
  • សាលប្រជុំតូច ចំនួន 1 ( ដែលអាចប្រជុំបានចំនួន ១២-១៥ នាក់)
  • សាលប្រជុំធំចំនួន 1 ( ដែលអាចប្រជុំបានចំនួន ៧០-៨០ នាក់) ហើយគ្រោងនឹងសម្រេចការសាងសង់ នៅចុងឆ្នាំ២០២៤ខាងមុខនេះ ៕

អត្ថបទទាក់ទង