រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សា និងបទបង្ហាញស្តីពីវឌ្ឍនភាព នៃការរៀបចំគេហទំព័រ និងបណ្តាញសង្គមរបស់រដ្ឋបាលខេត្តបាត់ដំបង ។

  • 885
  • ដោយ SokMean

ព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សា និងបទបង្ហាញស្តីពីវឌ្ឍនភាព នៃការរៀបចំគេហទំព័រ និងបណ្តាញសង្គមរបស់រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អេ សុភា អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណី យ៍ និងទូរគមនាគមន៍ ។ កិច្ចប្រជុំពិភាក្សានេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី នាយក នាយរងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក មន្ត្រីរាជការសាលាខេត្ត ព្រមទាំងក្រុមការងារគ្រប់គ្រងគេហទំព័រ មន្ត្រីបច្ចេកទេសរបសខេត្តផងដែរ ។

កិច្ចប្រជុំពិភាក្សានេះផ្តោតសំខាន់ លើកការដោះស្រាយបញ្ហាបច្ចេកទេស និងបញ្ហាអ៉ីនធឺណែត និងសារអេឡិកត្រូនិចដើម្បីត្រៀមចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលអេឡិកត្រូនិច តាមរយ:ការបញ្ជូនព័ត៌មានដោយផ្ដោតឆ្ពោះទៅរកពលរដ្ឋ (Citizen Centricity) ការផ្ដល់សេវាតាមប្រព័ន្ធឌីជីថលជូនប្រជាពលរដ្ឋ និងការទទួលយកសំណូមពរ បញ្ហាប្រឈម ដោយការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ។

សូមជម្រាបថា គេហទំព័ររបស់រដ្ឋបាខេត្តបាត់ដំបង ត្រូវបានធ្វើបច្ចុប្បន្នភាពកែលម្អ ដោយមានកិច្ចសហការ និងជួយផ្នែកបច្ចេកទេសពីក្រុមការងារបច្ចេកទេសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

អត្ថបទទាក់ទង