រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ បទប្បញ្ញាត្តិនានា និងសេចក្តីណែនាំថ្មីៗ ជាពិសេសការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់អ្នកជាប់ពន្ធតូច និងមធ្យម ក្នុងវិស័យអាទិភាព។

  • 1.3ពាន់
  • ដោយ Sotheavy

ថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកពន្ធដារខេត្ត លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ បទប្បញ្ញាត្តិនានា និងសេចក្តីណែនាំថ្មីៗ ជាពិសេសការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់អ្នកជាប់ពន្ធតូច និងមធ្យម ក្នុងវិស័យអាទិភាព ដែលប្រព្រឹតនៅសាលាខេត្តបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី មន្ត្រីពន្ធដាខេត្ត អាជីករ សហគ្រាស គ្រឹះស្ថាន មន្ទីរ អង្គភាពជំនាញជុំខេត្ត សិស្សនិស្សិត ប្រមាណ ៣៥០ នាក់ ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងនៅក្នុងសិក្ខាសាលាថា កន្លងមករដ្ឋបាលខេត្តតែងតែចូលរួមជម្រុញ និងផ្តល់គាំទ្រដល់អង្គភាពសាខាពន្ធដាខេត្ត ក្នុងការអភិវឌ្ឍប្រមូលពន្ធបានតាមផែនការ ដែលកិច្ចការទាំងនេះបានតម្រូវឱ្យមន្ត្រីពន្ធដាមានការចូលរួម និងលើកកម្ពស់ការយល់ដឹងបន្ថែមអំពីច្បាប់ បទបញ្ញាត្តិនានា សេចក្តីណែនាំទាក់ទនងការងារពន្ធដា ងាយស្រួលយកទៅអនុវត្ត ការងារប្រមូលពន្ធទទួលបានលទ្ធផលល្អ។

សូមជម្រាបជូនថា អង្គសិក្ខាសាលានេះមានគោលបំណង ដើម្បីជម្រុញ និងពង្រឹងការប្រកាសពន្ធប្រចាំខែ និងផ្សព្វផ្សាយពន្យល់ណែនាំអំពីច្បាប់ បទបញ្ញាត្តិ និងសេចក្តីណែនាំថ្មីៗ ឱ្យកាន់តែយល់ជ្រយតជ្រាបបន្ថែមទៀតនូវគោលនយោបាយ ដែលពាក់ព័ន្ធទៅនឹងច្បាប់ពន្ធដារ ជាពិសេសការលើកទឹកចិត្តផ្នែកពន្ធដារ ជូនដល់អ្នកជាប់ពន្ធ និងអស់លោក លោកស្រីជាថ្នាក់ដឹកនាំសាខាពន្ធដារខេត្ត ដើម្បីទទួលយកនូវការយល់ដឹងពីការផ្សព្វផ្សាយអំពីច្បាប់ បទបញ្ញាត្តិ និងសេចក្តីណែនាំនេះ ទៅធ្វើការអភិវឌ្ឍសមត្ថភាព កែលម្អការងារពន្ធដារ ឱ្យតែប្រសើរជាមុន ។

អត្ថបទទាក់ទង