រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈប្រតិភូខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន

នៅថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈប្រតិភូខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដឹកនាំដោយលោកសាស្រ្តាចារ្យ ZHU Dongfeng លេខាបក្ស នៃវិទ្យាស្ថានវិជ្ជាជីវៈ នៃបច្ចេកវិទ្យាស្ថាបត្យកម្មខេត្តជាំងស៊ូ នៅឯសាលប្រជុំB1 អគារBសាលាខេត្តបាត់ដំបង។
ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់វិទ្យាស្ថានវិជ្ជាជីវៈ នៃបច្ចេកវិទ្យាស្ថាបត្យកម្ម ខេត្តជាំងស៊ូ និងស្នើសុំអាហារូបករណ៍បន្ថែមទៀត ជូនដល់និស្សិតក្នុងខេត្តបាត់ដំបង ដែលចង់បន្តការសិក្សានៅប្រទេសចិន ដើម្បីចាប់យកជំនាញបន្ថែមទៀត សម្រាប់ពង្រឹង និងអភិវឌ្ឍន៍ជំនាញរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ។

អត្ថបទទាក់ទង