រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៤២ឆ្នាំ ឈានចូល ៤៣ឆ្នាំ

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គលបវរមហាប្រសើរ គោរពជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៤២ឆ្នាំ ឈានចូល ៤៣ឆ្នាំ ។

សូមគុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រះឥន្ទ្រ ព្រះព្រហ្ម ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យតេជះបារមី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយថែរក្សា និងអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូន ឯកឧត្តមអភិសន្តិបណ្ឌិត និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទទាក់ទង