ថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលប្រព្រឹត្តទៅនៅសាលាឃុំកំរៀង ស្រុកកំរៀង ខេត្តបាតដំបង។
សូមជម្រាបជូនថា លោក ទូច ឈួនសៅរិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត បានលើកឡើងថាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកំរៀង គឺជាក្រុមការងាររបស់រាជរដ្ឋាភិបាលក្នុងការចុះតាមដានការងារអនុវត្តកម្មវិធីជាតិនៅមូលដ្ឋាន និងចុះប្រមូលដោះស្រាយបញ្ហា សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំកំរៀង។
លោក សឿម ប៊ុនរិទ្ធិ បន្តទៀតថាចំពោះគម្រោងអភិវឌ្ឍន៍របស់ខេត្ត ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលមានគម្រោងស្ថាបនាផ្លូវបេតុងចំនួន ៣០ គីឡូម៉ែត្រ ក្នុងស្រុកកំរៀង ដើម្បីធ្វើការបែងចែកតាមបណ្តាឃុំក្នុងស្រុកកំរៀង ខេត្តបាត់ដំបង៕