រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងអភិបាលរងស្រុកកំរៀង ខេត្តបាត់ដំបង។

  • 3.7ពាន់
  • ដោយ Sotheavy

ថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងអភិបាលរងស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមមាន លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព លោកអភិបាល អភិបាលរងស្រុក កម្លាំងប្រដាប់អាវុធ ការិយាជំនាញជុំវិញស្រុក និងមន្ត្រីសាលាស្រុកជាច្រើននាក់ផងដែរ។

លោក សន រតនា អនុប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកសាលាខេត្ត បានអានប្រកាសតែងតាំងលោក ស៊ិន ណាវុធ ជាអភិបាលរងនៃគណៈអភិបាលរងស្រុកកំរៀង ខេត្តបាត់ដំបង ។

លោក ស៊ិន ណាវុធ អភិបាលរងនៃគណៈអភិបាលស្រុកកំរៀង បានធ្វើការប្តេជ្ញាចិត្តចំពោះមុខគណៈអធិបតី ក្នុងការបំពេញតួនាទីភារកិច្ច សាមគ្គីភាពផ្ទៃក្នុង និង

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត បានផ្តាំផ្ញើដល់រដ្ឋបាលស្រុក ត្រូវពិនិត្យឡើងវិញនូវការសាងសងសំណង់អត់ច្បាប់ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ បញ្ហាសំរាម និងអនាម័យ ដើម្បីធានាបានការសាងសង់តាមបទដ្ឋានបច្ចេកទេស ការរក្សាបាននូវចំណីផ្លូវសាធារណៈ និងការគ្រប់គ្រងសំរាមនៅតាមទីប្រជុំជនឱ្យត្រឹមត្រូវដើម្បីធានាបានផាសុខភាពការស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

លោកអភិបាលរងនៃគណៈអភិបាលខេត្ត បានបន្តទៀតថា រដ្ឋបាលស្រុកត្រូវមានចក្ខុវិស័យវែងឆ្ងាយក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍នានា ដើម្បីធ្វើសំណើទៅមន្ទីរ អង្គភាពពាក់ព័ន្ធ យកគម្រោងរបស់រដ្ឋបាលស្រុកដាក់បញ្ចូលទៅគម្រោងរបស់មន្ទីរ អង្គភាពរបស់ខ្លួន។

លោក សឿម ប៊ុនរិទ្ធិ បានផ្តាំផ្ញើដល់រដ្ឋបាលស្រុក បន្តពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ៕

អត្ថបទទាក់ទង