រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ ៤C

នៅព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការអន្តរក្រសួង និងក្រុមការងារបច្ចេកទេសសិក្សាអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ ៤C ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សាអំពីលទ្ធភាព និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ ៤C ។
កិច្ចប្រជុំពិភាក្សានេះគឺក្នុងគោលបំណងពិនិត្យទៅលើការត្រៀមផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្ដីពីការធ្វើចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដីដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង និងស្រុកសង្កែ សម្រាប់អភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ ៤C និងរៀបចំចុះបង្គោលកំណត់ព្រំខណ្ឌបរិវេណដីអាកាសយានដ្ឋានបាត់ដំបងដែលមានស្រាប់ និងបរិវេណដីតម្រូវការក្នុងការពង្រីកបន្ថែម ក៏ដូចជាពិភាក្សាអំពីដំណោះស្រាយជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងបរិវេណអាកាសយានដ្ឋានបាត់ដំបង ៕

អត្ថបទទាក់ទង