រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងអភិបាលរងស្រុករុក្ខគីរី ខេត្តបាត់ដំបង

  • 2.5ពាន់
  • ដោយ Sotheavy

ថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងអភិបាលរងស្រុករុក្ខគិរី ចំនួន ០២រូប ៖ ១.លោក ឆាត ឈៀក និង២.លោកស្រី អៀង សុភឿន ដែលអតីតជាមន្ត្រីនៃសាលាខេត្តបាត់ដំបង និងមន្ត្រីនៃសាលាស្រុករុក្ខគិរី ។

ឯកឧត្តមបានក្រើនរំលឹកដល់អភិបាលរងស្រុករុក្ខគីរី ដែលទើបតែងតាំង និងត្រូវចូលកាន់មុខតំណែងថ្មីនេះថា លោក លោកស្រី ដែលទើបតែទទួលបានការតែងតាំងនូវមុខតំណែង នេះត្រូវខិតខំបញ្ចេញនូវសមត្ថភាព លទ្ធភាព ទេពកោសល្យ ការប៉ិនប្រសប់ ក្នុងការលើកកម្ពស់គុណភាពការងារ ក្នុងស្មារតីយកចិត្តទុកដាក់ទាំងការដឹកនាំ និង ការទទួលខុសត្រូវខ្ពស់ ចំពោះមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងគណៈអភិបាលខេត្តលើវិស័យការងារដែលខ្លួនបំពេញតួនាទីភារកិច្ច។

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងបានថ្លែងថា អភិបាលរងស្រុកថ្មី ត្រូវយកចិត្តទុកដាក់លើការសម្របសម្រួលដោះស្រាយការងាប្រកប ដោយភាពឈ្លាសវៃ មានចក្ខុវិស័យ ទិសដៅ ផែនការសកម្មភាព លើវិស័យដែលខ្លួនដឹកនាំច្បាស់លាស់។ អ្វីជាអាទិភាពក្នុងករណីមានបញ្ហាកើតឡើងឬមានបញ្ហាប្រឈម ត្រូវខិតខំរួមគ្នា ដោះស្រាយឲ្យបានទាន់ពេលវេលា។ ក្នុងកិច្ចដឹកនាំការងារ ត្រូវរួមគ្នាពិភាក្សាក្នុងជួរគណៈអភិបាល អង្គភាពជំនាញ។ ជាពិសេសត្រូវក្តាប់នូវរាល់សំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈនៃវេទិកាសាធារណៈ កន្លងមក ដោយត្រូវខិតខំដោះស្រាយឆ្លើយ តបទាន់សភាពការណ៍នូវរាល់បញ្ហាក្តីកង្វល់ទាំងឡាយ ដើម្បីកែលម្អ និងដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ត្រូវចាត់ចែងកែលម្អសេវារដ្ឋបាល និងសេវាសាធារណៈ ក្នុងស្រុករបស់ខ្លួន ដោយត្រូវធ្វើទៅតាមសភាពការណ៍ជាក់ស្តែង លុបបំបាត់នូវភាពអសកម្មទាំងឡាយ ដើម្បីប្រែក្លាយ សេវារដ្ឋបាល និងសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព គុណភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រប្រជាពលរដ្ឋឲ្យបានម៉ឺងម៉ាត់ស្របតាមច្បប់ និងសេចក្តីណែនាំនានា ដែលបានកំណត់ ដោយក្រសួងមហាផ្ទៃ៕

( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

អត្ថបទទាក់ទង