រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនកញ្ញា ភាព ចាន់ធី សិស្សនិទ្ទេសA

នារសៀលថ្ងៃនាព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានគណៈកម្មាធិកាសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងលោកជំទាវ ម៉េត រ៉ាវិចិត្រ សុខ លូ អនុប្រធានកិត្តិយសសាខាកាកបាតក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នង ជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារកញ្ញា ភាព ចាន់ធី អាយុ១៨ឆ្នាំជាសិស្សនិទ្ទេសAនៃវិទ្យាល័យសង្កែក្នុងឆ្នាំសិក្សា ២០២២-២០២៣ មានឪពុកឈ្មោះ យ៉ុម សុភាព មុខរបរដាំបន្លែអាយុ៥៥ឆ្នាំ និងម្តាយឈ្មោះ រី រ៉ា អាយុ៥០ឆ្នាំមុខរបរលក់ដំឡូងចៀន មានបន្ទុកកូនចំនួន១០នាក់ ស្រី៧នាក់ និងបានបន្តអញ្ជើញជាចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបនឹងសម្រាលកូនតូច និងស្រ្តីមានផ្ទៃពោះ ចំនួ៥០នាក់ នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៤ ក្រោមប្រធានបទ "ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល និង ស្ថិតនៅអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
បើតាមលោក នាង ចន្ទថារ៉ា អភិបាលស្រុកនិងជាប្រធានអនុសាខាស្រុកសង្កែបានឲ្យដឹងថា ក្រុមគ្រួសារ ប្អូនស្រី ភាព ចាន់ធី មានជីវភាពទ័លក្រ មានបងប្អូនច្រើនក្នុងបន្ទុកក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប័ណ្ណសមធម៌ប្អូនស្រីត្រូវឆ្លៀតពីកាសិក្សាត្រូវដើរលាងចានឆ្នាំង តាមរោងការគ្រាន់បានកម្រៃប្រចាំថ្ងៃ ដើម្បីចិញ្ចឹមគ្រួសារនិងរៀនសូត្ររហូតទទទួលបាននិទ្ទេសAក្នុងឆ្នាំសិក្សា២០២៣-២០២៤កន្លងទៅ ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាន នាំប្រសាសន៍ផ្តាំផ្ញើពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបានចូលរួមត្រេកអរចំពោះក្រុមគ្រួសារប្អូនស្រី ភាព ចាន់ធី ដែលទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅសម្រាប់ជ្រកកោនតទៅ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរម្លឹកដល់ក្រុមគ្រួសារនិង អ៊ំពូមីង បងប្អូនទាំងអស់សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ។ ជាសំខាន់នោះចំពោះសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ នៅក្នុងរដូវវស្សានេះ ដែលពោពេលទៅដោយទឹក នៅតាមស្ទឹង អូរ ប្រឡាយ ត្រពាំង ដើមី្បជៀសវាងកើតឡើងនូវប្រការអាក្រក់ណាមួយ ចំពោះ ក្រុមគ្រួសារបងប្អូន និងធ្វើអនាម័យ បរិស្ថាននៅជុំវិញលំនៅដ្ឋាន និង បំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារជំងឺគ្រុនឈាម មកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ។
ជាមួយគ្នានេះឯកឧត្តមបានថ្លែងកោតសសើរចំពោះ ប្អូនស្រី ភាព ចាន់ធី ទោះបីជាក្មួយមានជីវភាពក្រីក្រ ក៏ដោយ ក៏ក្មួយមានឆន្ទៈ និងទឹកចិត្តតស៊ូក្នុងការរៀនសូត្រ ជួយធ្វើការឪពុកម្តាយផង និងខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងបាននិទ្ទេស (A)និងទទួលបានអាហាររូបរករណ៍បន្តការសិក្សានៅរាធានីភ្នំពេញ ។ សូមបញ្ជាក់ថា ផ្ទះលេខរៀងទី១២ ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកា ៥.៥៥០ដុល្លារ (ប្រាំពាន់ប្រាំរយហាសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ។
ដោយឡែកក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៤ ក្រោមប្រធានបទ "ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល “ ឯកឧត្តម សុខ លូ នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពបងប្អូនប្រជាពលរដ្ឋជាស្ត្រីដែលជាមាតា ទារក និងកុមារ គ្រប់រូប។ លោកជំទាវបន្តថា ក្នុងនាមជាស្ត្រី និងមាតាម្នាក់ ដែលនោះនាងខ្ញុំមានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ចំពោះស្មារតីទទួលខុសត្រូវរបស់មាតាគ្រប់រូប ក្នុងការចិញ្ចឹម និងថែទាំកូនតាំងពី ទារក រហូតដល់ពេញវ័យ ដោយមិនមានពោលពាក្យនឿយហត់បន្តិចសោះឡើយ ដែលនេះ បង្ហាញឱ្យឃើញពីព្រហ្មវិហារធម៌ របស់មាតារួមទាំងបិតាផងដែរ ចំពោះបុត្រធីតាគ្រប់រូប។ ដូចយើងបានដឹងហើយថា បច្ចុប្បន្ននេះទោះបីអត្រាមរណៈភាពរបស់មាតា និងទារកបានថយចុះក៏ដោយ ប៉ុន្តែសុខ ភាពមាតា ទារក និងកុមារនៅតែជាកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលទាមទារឱ្យមាតា គ្រប់រូបយកចិត្តទុក្ខដាក់បន្ថែមទៀត ទៅលើការថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗរបស់យើង។ ទាំងអស់នេះអ្នកម្តាយគ្រប់រូបត្រូវស្វែងរកការផ្តល់ប្រឹក្សាពីមន្ត្រីសុខាភិបាល អ្នកគ្រូពេទ្យឆ្មប ដែល បម្រើការនៅមណ្ឌលសុខភាពជិតផ្ទះរបស់យើងដូចជា ការបំបៅដោះកូន ការតាមដានភាពលូតលាស់ នៃទារក ការចាក់វ៉ាក់សាំងបង្ការជំងឺ និងការប្រើប្រាស់អាហាររូបត្ថម្ភជាដើម។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនបងប្អូនស្ត្រីកូនតូចៗ និងមានផ្ទះពោះ មា្នក់ៗទទួលបាន៖អង្ករ២៥គីឡូក្រាម .មី១កេស.ទឹកត្រី ១យួរ.ទឹកស៊ីអ៊ីវ ១ យួរ .ទឹកបរិសុទ្ធវីឃែរ ១ កេស.ត្រីខ ១ យួរ .មុង១.ក្រមា១ និងថវិកា៥ ម៉ឺនរៀលផងដែរ ៕

អត្ថបទទាក់ទង