រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងពិធីបូកសរុបលទ្ធផលនៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងពិធីបូកសរុបលទ្ធផលនៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងប្រកាសជ័យលាភីចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មាន សុវត្ថិភាព”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមក្នុងពិធីបូកសរុបលទ្ធផលនៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងប្រកាសជ័យលាភីចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មាន សុវត្ថិភាព” ពាក់ព័ន្ធវិស័យជំនាញក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងជ័យលាភីពានរង្វាន់សេវាសង្គម ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅឯទីស្ដីការក្រសួងមហាផ្ទៃ ។
ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តបាត់ដំបង ទទួលបានជ័យលាភីសេវាសង្គមរដ្ឋបាលថ្នាក់ក្រោមជាតិប្រចាំឆ្នាំ២០២២-២០២៣ ហើយក៏ទទួលបានលទ្ធផលពីការប្រឡងប្រណាំងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មានដូចជា ៖
-ចំណាត់ថ្នាក់លេខ១ មានចំនួន ៦៨ ឃុំ សង្កាត់ (៦០ឃុំ ៨សង្កាត់)
-ចំណាត់ថ្នាក់លេខ២ មានចំនួន ចំនួន៣៤ ឃុំ សង្កាត់ (៣២ឃុំ ២សង្កាត់)
-ចំណាក់ថ្នាក់លេខ៣ មានចំនួន១ឃុំ ៕

អត្ថបទទាក់ទង