រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ស៊ូ អារ៉ាហ្វាត់ អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារសិក្សា ១ ខ្នង នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

  • 1.7ពាន់
  • ដោយ Sotheavy

ថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ស៊ូ អារ៉ាហ្វាត់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ ខ្នង មាន ៤ បន្ទប់ ព្រមទាំងក្លោទ្វារ និងដងទងជាតិ នៅសាលាបឋមសិក្សាសេកសក ដែលស្ថិតនៅឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម ពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ភូមិ បងប្អូនប្រជាជន និងសិស្សានុសិស្សជាច្រើនផងដែរ។

សូមជម្រាបជូនអគារសិក្សា និងសមិទ្ធនានា ជាអំណាយរបស់លោក sinichihayashida តាមរយៈអង្គការអភិវឌ្ឍន៍សហគមន៍ ស៊ីអឹមស៊ី (CMC) ជប៉ុន ។

ពិធនេះក៏មានការដាំកូនឈើ និងចែកលិខិតថ្លែងអំណរគុណ ដល់សប្បុរជន និងអង្គការ ដែលចូលរួមកសាងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាសេកសក៕

អត្ថបទទាក់ទង