រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង ចូលរួមរំលែកទុក្ខគ្រួសារនៃសពជនរងគ្រោះក្នុងការបាក់អគារ ៧ ជាន់ នៅក្រុងព្រះសីហនុ

  • 3.5ពាន់
  • ដោយ Sotheavy

ថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក ឆាយ ម៉ាទីណាល់ នាយករដ្ឋបាលសាលាខេត្តបាត់ដំបង តំណាង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារនៃសព ដែលបា​នបាត់បង់ជីវិតក្នុងការបាក់អគារ ៧ ជាន់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សូមជម្រាបជូនថា៖ លោក ទន់ ប្រុស និងអ្នកស្រី ហួង ចាន់ថា (ប្តីប្រពន្ធ) ដែលមានទីលំនៅបច្ចុប្បន្ន នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានទទួលមរណភាពក្នុងការបាក់អគារ ៧ ជាន់ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នេះ ។

លោក ឆាយ ម៉ាទីណាល់ នាយករដ្ឋបាលសាលាខេត្ត នាំយកថវិកាចំនួន ២.៥០០.០០០៛ របស់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីចូលរួមរំលែកទុក្ខ និងសោកស្តាយបំផុតចំពោះការបាត់បង់ជីវិតក្នុងឧបហេតុខាងលើនេះ។

ក្នុងនោះក៏មានការអញ្ជើញចូលរួម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាល លោក លោកស្រី​ មន្ត្រីរាជការ សាលាខេត្ត និងកងកម្លាំងប្រអាប់ផងដែរ៕

អត្ថបទទាក់ទង