រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ភ្ញៀវទេសចរមកលេងកម្សាន្តខេត្តបាត់ដំបង ក្នុងពិធីចូលឆ្នាំចិន រយៈពេល៣ថ្ងៃជិត៩ម៉ឺននាក់ កើនជិត១៦%

តាមការផ្តល់ព័ត៌មានពីប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច ភុំភីនីហ្សារ៉ា លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថាភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០២៤ មានរយៈពេល៣ថ្ងៃ ដោយគិតពីថ្ងៃទី០៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរ សរុបទាំងអស់ មានចំនួន ៨៩,៤៤៦នាក់ កើនឡើង ១៥.៨៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣ មានចំនួន៧៧,១៩០នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន៨៨,៥៧២នាក់ កើនឡើង១៥.៧៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៦,៤៩៤ នាក់ ភ្ញៀវអន្តរជាតិ ចំនួន៨៧៤នាក់ កើនឡើង២៥.៥៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៦៩៦នាក់ ។
លោក ប្រធានមន្ទីរ បានឱ្យដឹងបន្ថែមទៀតថា សម្រាប់ថ្ងៃទី០១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវសរុបចំនួន ១៥,៤៩៦នាក់ ក្នុងនោះភ្ញៀវជាតិ១៥,២៥៨ នាក់ ភ្ញៀវអន្តរជាតិ២៣៨ នាក់ ។ ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវសរុបចំនួន ៣៩,០៩៩ នាក់ ក្នុងនោះ ភ្ញៀវជាតិ៣៨,៨០៥នាក់ ភ្ញៀវអន្តរជាតិ២៩៤ នាក់ និងថ្ងៃទី០៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវសរុបចំនួន ៣៤,៥៥៧នាក់ ក្នុងនោះភ្ញៀវជាតិ៣៤,២១៥ នាក់ ភ្ញៀវអន្តរជាតិ៨៧៤នាក់ ៕

អត្ថបទទាក់ទង