រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីសំណេះសំណាល និងរៀបចំអាហារជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កុមារកំព្រា

នាព្រឹកថ្ងៃចន្ទ ៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង លោកជំទាវ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងការរៀបចំអាហារជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កុមារកំព្រា ព្រមទាំងផ្ដល់នូវគ្រឿងឧបភោគបរិភោគជូនដល់មជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងបុរីទី២ ក្នុងក្រុងបាត់ដំបង ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន ស ខេង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ។

អត្ថបទទាក់ទង