សូមគោរពជូនពរ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏ថ្លៃថ្លានៃថ្ងៃខួបចម្រើនជន្មាយុគម្រប់៣៦ឆ្នាំ ឈានចូល ៣៧ឆ្នាំ។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរ សួស្តីសិរីមង្គល វិបុលសុខ មហាប្រសើរជូន លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបសេចក្តីសុខ សុភមង្គល និងទទួលបាននូវពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។