រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង ចុះពិនិត្យព្រៃសហគមន៍ធម្មជាតិជ្រៃក្រឹម ដែលប្រជាពលរដ្ឋលួចកាប់ទន្ទ្រាន នៅស្រុកកំរៀង ខេត្តបាត់ដំបង។

  • 1.5ពាន់
  • ដោយ Sotheavy

ថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម​ សឿម ប៊ុនរិទ្ធិ និង​ ឯកឧត្តម​ហឿង សុ​គន្ធ​ អភិបាលរងនៃគណៈ​អភិបាល​ខេត្ត​បាត់ដំបង​ តំណាង​ឯកឧត្តម​ ងួន​ រតនៈ អភិបាលនៃគណៈអភិបាលខេត្ត​បាត់ដំបង​ ចុះពិនិត្យស្ថានភាពព្រៃសហគមន៍ធម្មជាតិជ្រៃក្រឹម ដែលប្រជាពលរដ្ឋលួចកាប់ទន្ទ្រានខុសច្បាប់ ស្ថិតនៅក្នុងឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

នៅក្នុងនោះមានចូលរួមពីលោក​ អ៊ូ​ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់​ និងសុរិយោដីខេត្ត លោក​ មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត​ អភិបាល​ស្រុកកំរៀង​ លោក អធិការនគរបាលស្រុក អាជ្ញាធរភូមិឃុំ ប្រជាការពារ ព្រមទាំងព្រៃសហគមន៍ធម្មជាតិចម្រុះជ្រៃក្រឹម នៅឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

សូមជម្រាបជូនថា ព្រៃសហគមន៍ធម្មជាតិចម្រុះជ្រៃក្រឹម ត្រូវបានរាជរដ្ឋាភិបាលធ្វើការអភិរក្ស និងត្រៀមជីកស្រះទឹក ដើម្បីស្តុកទឹកសម្រាប់ឲ្យសត្វព្រៃផឹកនាពេលរដូវប្រាំង។

អត្ថបទទាក់ទង