រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីបើក ការផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី ៣១ ខេត្តបាត់ដំបង

នៅរសៀលថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម​ សុខ​ លូ​ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបើកការផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី ៣១ ខេត្តបាត់ដំបង ក្រោមព្រះអធិបតីភាព អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម​ ខីញ​ ហង្សហួន​ រដ្ឋលេខាធិការក្រសួងធម្មការ​ និងសាសនា​ នៅឯសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង សាលប្រជុំលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ស្ថិតក្នុងបរិវេណវត្តដំរីស ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕

អត្ថបទទាក់ទង