រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព សិក្ខាសាលាផ្សព្វផ្សាយកម្មវិធីអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME)

  • 1.8ពាន់
  • ដោយ Sotheavy

រសៀលថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព សិក្ខាសាលាផ្សព្វផ្សាយកម្មវិធីអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) កម្មវិធីបើកអនុវត្តន៍សកម្មភាព និងវេទិកាពិភាក្សាស្តីអំពី "អនាគតនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ៉ នៅសណ្ឋាគារខេមរាបាត់ដំបង១ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងនេះមានការអញ្ជើញចូលរួមពីលោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច មធ្យម និងសិប្បកម្មជាតំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមន្ទីរអង្គភាពមួយចំនួនដូចជា មន្ទីរឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម កិច្ចការនារី ការងារ ទេសចរណ៍ និងមន្ទីរអប់រំ និងសាកលវិទ្យាល័យបាត់ដំបង ( BTB) , UME, នាយកវិទ្យាស្ថានសភាពាណិជ្ចកម្មខេត្ត និងអង្គការ សមាគមសហគ្រិនានាក្នុងក្នុងខេត្តបាត់ដំបង។

សូមជម្រាបជូនថានៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះមានគោលដៅចំនួន២ មានដូចជា៖ ១-លើកកម្ពស់ការអភិវឌ្ឍន៍ជំនាញអាជីវកម្ម គុណវុឌ្ឍនៃអ្នកផ្តល់សេវាកម្មអភិវឌ្ឍអាជីវកម្ម និងការសន្ទនាសាធារណៈ​ ឯកជនដើម្បីធ្វើឱ្យប្រសើរឡើងបរិយាកាស អាជីវកម្មសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ២-មានបំណងផ្តល់ប្រឹក្សាយោបល់ស្តីពីគោល នយោបាយ និងការអនុវត្តវិធានការលើការបណ្តុះបណ្តាលវិជ្ជាជិវៈ ដែលតបតាមតម្រូវការជាមួយនឹងមូលនិធិអភិវឌ្ឃន៍ជំនាញ និងស្ថាប័នបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅខេត្តបាត់ដំបង ។

អត្ថបទទាក់ទង