រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិ

ថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួម ក្នុងពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៉ីង” ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម លើកទី១០ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា និងលោកជំទាវ និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា មានសមាគម ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួម ចំនួន ១៨ ក្រសួង រាជធានី-ខេត្ត សរុបសមាសភាព ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់មានចំនួន ៣៧៧នាក់ (ក្នុងនោះមានកីឡាការិនី ៦៩នាក់) ការប្រកួតប្រព្រឹត្តទៅចំនួន ៣ថ្ងៃ អនុវត្តតាមរូបមន្តជម្រុះ ដែលមានវិញ្ញាសាសរុបទាំងអស់ចំនួន ៨ វិញ្ញាសា ។
លទ្ធផលការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣រួមមាន៖
១-ទូកផ្កាចារ ផ្នែកនារី ចំងាយ ២៥០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ កងទ័ពជើងទឹក, ចំណាត់ថ្នាក់លេខ២ ខេត្តស្វាយរៀង, ចំណាត់ថ្នាក់លេខ៣ ខេត្តកណ្ដាល, ចំណាត់ថ្នាក់លេខ៤ រាជធានីភ្នំពេញ។
២-ទូកផ្កាចារ ផ្នែកនារីចំងាយ ៥០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ កងទ័ពជើងទឹក, ចំណាត់ថ្នាក់លេខ២ ខេត្តកណ្ដាល, ចំណាត់ថ្នាក់លេខ៣ ខេត្តបាត់ដំបង, ចំណាត់ថ្នាក់លេខ៤ រាជធានីភ្នំពេញ។
៣-ទូកផ្កាចារ ផ្នែកបុរសចំងាយ ២៥០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ ខេត្តកណ្ដាល, ចំណាត់ថ្នាក់លេខ២ កងទ័ពជើងទឹក, ចំណាត់ថ្នាក់លេខ៣ ខេត្តកំពង់ចាម, ចំណាត់ថ្នាក់លេខ៤ ខេត្តព្រៃវែង។
៤-ទូកផ្កាចារ ផ្នែកបុរសចំងាយ ៥០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ ក្រសួងមហាផ្ទៃ, ចំណាត់ថ្នាក់លេខ២ ខេត្តឧត្តរមានជ័យ, ចំណាត់ថ្នាក់លេខ៣ ខេត្តបាត់ដំបង, ចំណាត់ថ្នាក់លេខ៤ ខេត្តរតនគីរី។
៥-ទូកនាគ ផ្នែកនារីចំងាយ ១៥០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ ខេត្តកណ្ដាល, ចំណាត់ថ្នាក់លេខ២ ខេត្តស្វាយរៀង, ចំណាត់ថ្នាក់លេខ៣ កងទ័ពជើងទឹក, ចំណាត់ថ្នាក់លេខ៤ រាជធានីភ្នំពេញ។
៦-ទូកនាគ ផ្នែកបុរសចម្ងាយ ២៥០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ កងទ័ពជើងទឹក, ចំណាត់ថ្នាក់លេខ២ ខេត្តឧត្តរមានជ័យ, ចំណាត់ថ្នាក់លេខ៣ ខេត្តកណ្ដាល, ចំណាត់ថ្នាក់លេខ៤ ខេត្តកោះកុង។
៧-ទូកនាគ ផ្នែកបុរសចម្ងាយ ៥០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ ក្រសួងមហាផ្ទៃ, ចំណាត់ថ្នាក់លេខ២ កងទ័ពជើងទឹក, ចំណាត់ថ្នាក់លេខ៣ ខេត្តកណ្ដាល, ចំណាត់ថ្នាក់លេខ៤ ខេត្តកំពង់ឆ្នាំង។
៨-ទូកនាគ ផ្នែកបុរសចម្ងាយ ៨០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ ក្រសួងមហាផ្ទៃ, ចំណាត់ថ្នាក់លេខ២ ខេត្តរតនគិរី, ចំណាត់ថ្នាក់លេខ៣ ខេត្តបន្ទាយមានជ័យ, ចំណាត់ថ្នាក់លេខ៤ ខេត្តកោះកុង៕

អត្ថបទទាក់ទង