ព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកសំឡូត អាណត្តិទី៣ នៅបរវេណសាលប្រជុំសាលាស្រុកសំឡូត ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការសាលាខេត្ត ការិយាល័យចំណុះឲ្យរដ្ឋបាលស្រុក ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ ក្នុងស្រុកសំឡូត ។