ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកសំពៅលូន អាណត្តិទី៣ នៅសាលប្រជុំសាលាស្រុកសំពៅលូន ។
ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ការិយាល័យជំនាញចំណុះឲ្យរដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំ ក្នុងស្រុកសំពៅលូន ។
ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងជាតំណាងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាស្រុកដែលទើបជាប់ឆ្នោតថ្មី ត្រូវគោរពអនុវត្តតាមគោលការណ៍ច្បាប់ ។ ក្រុមប្រឹក្សាគឺជាតំណាងឲ្យពលរដ្ឋ ដូចនេះត្រូវរួមគ្នាធ្វើនូវកិច្ចការងារដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនិងដើម្បីអភិវឌ្ឍន៍ស្រុករបស់ខ្លួនឲ្យបានរីកចម្រើនឲ្យស្រប តាមផែនការ៥ឆ្នាំក្នុងអាណត្តិរបស់ខ្លូនពីឆ្នាំ២០១ ៩ដល់ឆ្នាំ២០២៤។
ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានក្រើន រំលឹកដោយជំរុញដល់ក្រុមប្រឹក្សាស្រុកទាំង១៧រូបនៅក្នុងអាណត្តិថ្មីនេះ ត្រូវចេះសហការធ្វើការងារជាមួយនិងគណៈអភិបាលស្រុកក្នុងការខិតខំបម្រើនូវផលប្រយោជន៍និងសេចក្តីត្រូវការរបស់ប្រជាព លរដ្ឋខ្លួនដោយស្មើភាពយុត្តិធម៌និងមិនត្រូវប្រកាន់ពីនិន្នាការនយោបាយ ព័ណ៌សម្បុរ និងសាសនា ឬទ្រព្យធននោះឡើយ ។
ឯកឧត្តម បានបន្ថែមទៀតថា៖រដ្ឋបាលស្រុកក៏ត្រូវខិតខំសម្របសម្រួល និងពង្រឹងក្នុងការផ្ដល់សេវាតាមការិយាល័យច្រក ចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋដែលត្រូវមកទទួលសេវានៅ កន្លែងតែមួយនេះ ព្រមទាំងចេះពីនិត្យតាមដាននិ ង គាំទ្រដល់ដំណើរការនៃការរិយាល័យច្រកចេញចូលតែមួយនិងការិល័យប្រជាពលរដ្ឋ នៅរដ្ឋបាលស្រុក ដើម្បីធានាថា៖ ការផ្ដល់សេវានៅទីនោះបានដំណើរការ ប្រកបដោយតម្លាភាព និង គណនេយ្យឆ្លើយតបស្របតាមគោលការណ៍ បែបបទនិងនីតិ វិធីដែលបានកំណត់ ដោយច្បាប់។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សានេះផងដែរ ឯកឧត្តម ក៏បានណែនាំដល់រដ្ឋបាលឯកភាពស្រុកសំពៅលូន ត្រូវបន្តធ្វើការដឹកនាំនិងសម្របសម្រួលដល់រដ្ឋបាលឃុំ និងអង្គភាពចំណុះពាក់ព័ន្ធ ដើម្បីធ្វើការពិនិត្យ មើលឡើងវិញ នូវបញ្ជីបញ្ហាប្រឈម ទាំងសំណើរ ទាំងសំណូមពរនានា របស់ បងប្អូនប្រជាពលរដ្ឋដែលបានលើកឡើងនៅក្នុងវេទិកាសាធារណៈកន្លងមក ក៏ដូចជាសំណូមពរមួយចំនួនដែលបានលើ កឡើងជាមួយនិងក្រុមការងារថ្នាក់ជាតិ រួចហើយដោយត្រូវកំណត់ទិសដៅអាទិភាព និង រៀបចំ នូវផែនការសកម្មភាព ដើម្បីដោះស្រាយបញ្ហាចំពោះមុខទាំងនោះ ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ និង ដើម្បីឆ្លើយតបយុទ្ធសាស្ត្រនៃកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នៅ ក្នុងអាណត្តិទី៦ នៃរដ្ឋសភា៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )