រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ស្ថាប័ននានា, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានា, អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា, អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ព្រមទាំងភាគីពាក់ព័ន្ធ ជាច្រើនរូប។

នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងសុន្ទរកថាស្វាគមន៍ និងធ្វើរបាយការណ៍ស្តីពីការសាងសង់អគារថ្មីទីស្តីការក្រសួងមហាផ្ទៃ គោរពជូនសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គពិធីជ្រាបថា អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ត្រូវបានសាងសង់ឡើងក្នុងរយៈពេល១ឆ្នាំ ៣៦០ថ្ងៃ នៅលើផ្ទៃដីទំហំសរុប ៥០៩,៥៣៩ម៉ែត្រការ៉េ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងតាងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមហាផ្ទៃគ្រប់លំដាប់ថា្នក់ សូមថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការគាំទ្រចំពោះសម្តេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តួចផ្តើម និងស្នើឱ្យមានការសិក្សា ព្រមទាំងការអនុញ្ញាតឱ្យមានការសាងសង់អគារថ្មីទីស្តីការក្រសួងមហាផ្ទៃ ដែលលេចចេញជារូបរាងនាពេលនេះ។

អត្ថបទទាក់ទង