នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង និងប្រកាសទទួលស្គាល់ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ។
យោងតាមសេចក្ដីសម្រេច របស់គណៈកម្មាធិការកណ្ដាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្ដីពីការទទួលស្គាល់ប្រធានកិត្តិយសនៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង សម្រេចតែងតាំង ឯកឧត្តម សុខ លូ ជាប្រធានកិត្តិយសនៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ៕