រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញនាំយកអំណោយជូនដល់ក្រុមគ្រួសាររងគ្រោះដោយសារទឹកជំនន់ នៅស្រុកឯកភ្នំ

នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ក្រុមគ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន ៣០០គ្រួសារ មកពីភូមិចំនួន៥ គឺភូមិរហាលសួងចំនួន ១០៦គ្រួសារ ភូមិដួងមារ ចំនួន៣៥គ្រួសារ ភូមិរាជដូនកែវ ចំនួន៥២គ្រួសារ ភូមិអន្សងសកចំនួន៦០គ្រួសារ ភូមិព្រែកត្រប់ចំនួន ៤៧គ្រួសារ នៃឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានថ្លែងនូវការសួរសុខទុក្ខ និងមានការសោកស្ដាយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងធ្វើឱ្យមានការខូចខាតផលដំណាំរបស់ខ្លួន ដោយសារជំនន់ទឹកភ្លៀងនេះផងដែរ ។ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់រដ្ឋបាលស្រុកក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ធ្វើយ៉ាងណា ដោះស្រាយបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋ និងឆ្លើយតបជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវប្រមូលទិន្នន័យនៃការខូចខាតនានា និងផលប៉ះពាល់ទៅលើផលដំណាំដោយសារគ្រោះទឹកជំនន់នេះឱ្យបានច្បាស់លាស់ រួចត្រូវធ្វើការរាយការណ៍ឱ្យបានឆាប់រហ័សមករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តធ្វើការស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្ដល់ជាគ្រាប់ពូជស្រូវ ឬពូជដំណាំ និងជំនួយផ្សេងៗតាមលទ្ធភាពជាក់ស្ដែង សំដៅដើម្បី ស្ដារលទ្ធភាពជីវភាពប្រជាពលរដ្ឋឱ្យបានទាន់ពេលជៀសវាងភាពយឺតយ៉ាវ ៕

អត្ថបទទាក់ទង