រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងក្រុងបាត់ដំបង

  • 408
  • ដោយ teavvisal

នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងក្រុងបាត់ដំបង ដែលកំពុងជន់ឡើងនៅក្នុងដងស្ទឹងសង្កែ និងបានលិចតំបន់ទំនាបមួយចំនួននៅក្នុងក្រុងបាត់ដំបង ដោយសារជំនន់ទឹកភ្លៀងផ្នែកខាងលើមួយរយៈចុងក្រោយនេះ ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ ក្នុងអំឡុងពេលដែលទឹកកំពុងឡើងនាពេលនេះ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ប្រសិនបើមិនមានភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើទេនោះ ទឹងអាចនឹងស្រកទៅវិញនាពេលល្ងាចនេះ ឬស្អែកព្រឹកតែម្ដង ។
បើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបង នៅម៉ោងប្រមាណ ១០ នេះ ស្ថានភាពទឹកជំនន់ នៅតំបន់ប៉ែកខាងលើនៃស្រុកសំឡូត គឺពុំមានភ្លៀងធ្លាក់បន្តទៀតទេ ដែលនេះជាមូលហេតុមិនបង្កឲ្យទឹកស្ទឹងជន់ឡើយ រីឯនៅទំនប់ស្ទាក់ទឹកពហុបំណងសេកសកក៏ត្រូវបានទំលាក់ទ្វារបិទបណ្ដើរៗហើយដែរ ៕

អត្ថបទទាក់ទង