រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត ទទួលជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីរនៅចំណុចភ្នំស្នរ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

  • 1.8ពាន់
  • ដោយ Sotheavy

នៅវេលាម៉ោងប្រមាណ ១១ និង ១៥នាទី ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅការិយាល័យឯកឧត្តម សឿម ប៊ុនរិទ្ធិ បានទទួលជួបជាមួយប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយលោកឧកញ៉ា សង ថន ដែលស្ថិត នៅចំណុចភ្នំស្នរ ភូមិតានួន ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

នៅក្នុងនេះដែរមានអញ្ជើញចូលរួមពីលោកនាយកស្តីទីទីចាត់ការអន្តរវិស័យ លោកអភិបាលស្រុក និងប្រជាពលរដ្ឋតំណាងឱ្យគ្រួសារទំនាស់ដីធ្លីនៅចំណុចភ្នំស្នរ ។

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានជម្រាបអំពីគោលការណ៍ នីតិវិធី នៃការដោះស្រាយរបស់គណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត និងដំណើរការព្រមទាំងលទ្ធផលនៃការដោះស្រាយទំនាស់ដីធ្លីនៅចំណុចភ្នំស្នរ ភូមិតានួន ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសំណុំឯកសារមួយចំនួនស្នើសុំគោលការណ៍ និងអនុសាសន៍ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានអនុវត្តបន្ត ។

ឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមធ្វើការអត់ធ្មន់ និងរងចាំការឆ្លើយតបរបស់អាជ្ញាធរខេត្ត ស្រុក ក្រោយពេលទទួលបានគោលការណ៍ពីក្រសួងមហាផ្ទៃ និងសូមកុំធ្វើការកាប់ទន្ទ្រាន ឬដាំដុះ នៅលើផ្ទៃដីដែលមានទំនាស់ ដែលបង្កជាបទល្មើស ឬមានការចោទប្រកាន់ណាមួយពីតុលាការ ពីព្រោះថាកាលណាដីដែលមានទំនាស់មិនទាន់បានធ្វើការដោះស្រាយចប់សព្វនោះទេ គឺគ្មានភាគីណាម្នាក់មានសិទ្ធិកាន់កាប់ ឬអាស្រ័យផលបានឡើយ។

ឯកឧត្តមបានបន្តទៀតចំពោះគោលការរណ៍របស់រដ្ឋបាលខេត្ត នៅតែបន្តដោះស្រាយប្រមូលទិន្នន័យផ្សេងៗ ដើម្បីឈានទៅរកការបញ្ចប់ទំនាស់ដីធ្លី ដូចជាករណីនៅព្រៃព្រាល ភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ និងភូមិបឹងសង្កែ ភូមិទួលស្នួល ឃុំឃ្លាំងមាស ស្រុកបវេល ដែលជាទំនាស់រុំារ៉ៃ ហើយបានធ្វើការដោះស្រាយបញ្ចប់ជាស្ថាពរកន្លងមក៕ rachat véhicule accidenté rachatvotrevoiture.com

អត្ថបទទាក់ទង