រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីអបអរសាទរនៃការការបញ្ជូល រមណីយដ្ឋានប្រាសាទកោះកេរ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

នៅព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីទូងស្គរ អបអរសាទរនៃការការបញ្ជូល រមណីយដ្ឋានប្រាសាទកោះកេរ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅឯមុខអគារសារមន្ទីរប្រវត្តិសាស្រ្ដសាលាខេត្តបាត់ដំបង ។
​រមណីយ​ដ្ឋាន​បុរាណ​វិទ្យា​ ​ប្រាសាទ​កោះ​កេរ​ ​មាន​ទីតាំងនៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ​ហើយ​រមណី​ដ្ឋា​ន​នេះ​ស្ថិតនៅ​លើ​ផ្ទៃដី​ប្រមាណ​ ​៨​ពាន់​ហិកតា​ ​ដែល​មាន​ប្រាសាទ​ជាង​៧​០​ ​ក្នុង​នោះ​មាន​ប្រាសាទ​ធំ​មួយ​ ​ដែល​ត្រូវ​បាន​ចាត់ទុកជា​ពី​រ៉ា​មី​ត​នៅ​អាស៊ី​អា​គេ្នយ៍​។​ ​កោះ​កេរ​ជា​អតីត​រាជធានី​របស់​ខ្មែរ​ក្នុង​សតវត្សរ៍​ទី​១​០​ ​ដែល​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​មក​ហើយ​ ​ហើយ​ត្រូវ​បាន​កសាង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤​ ​នៅ​ពេល​ផ្លាស់ប្តូរ​រាជធានី​ពី​ក្រុង​អង្គរ​មក​តំបន់​កោះ​កេរ​។​
​សូម​បញ្ជាក់​ថា​ ​ដើម្បី​អប​អរសាទរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ការ​ចុះបញ្ជី​ ​«​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​»​ ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​សម្ដេច​ធិ​ប​តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​កាលពី​ថ្ងៃ​ទី​១​៧​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​បាន​ណែនាំ​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​នៅ​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ ​រួម​មាន​៖​ ​គ្រប់​រាជធានី​-​ខេត្ត​ ​ក្រុង​-​ស្រុក​-​ខណ្ឌ​ ​និង​គ្រប់​ឃុំ​-​សង្កាត់​ ​ព្រមទាំង​អំពាវនាវ​ដល់​ដល់​ជនរួមជាតិ​កម្ពុជា​គ្រប់រូប​ ​រួមគ្នា​រៀបចំ​ការ​វាយគង​ ​ទូងស្គរ​ ​ទះ​ប៉ោត​ ​និង​គោះ​ត្រដោក​តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន​ ​នៅ​ម៉ោង​៧​៖​០​០​នាទី​ព្រឹក​ ​ថ្ងៃ​ទី​២​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​គ្រប់​ទីកន្លែង​សាធារណៈ​សំខាន់​ៗ​ ​រួម​មាន​ ​ទីស្ដីការ​ក្រសួង​-​ស្ថាប័ន​ ​និង​អង្គភាព​ ​គ្រប់​សាលា​រាជធានី​-​ខេត្ត​ ​គ្រប់​សាលាក្រុង​-​ស្រុក​-​ខណ្ឌ​ ​គ្រប់​សាលាឃុំ​-​សង្កាត់​ ​គ្រប់​វត្តអារាម​ ​និង​សាលាបុណ្យ​ ​ព្រម​ទាំងគ្រប់​ទីប្រជុំជន​សហគមន៍​នៅតាមភូមិ​ឱ្យ​បាន​កុះករ​ ​​ ​ប្រកបដោយ​ទឹកចិត្ត​មោ​ទ​នៈ ​និង​សប្បាយរីករាយ​ចំពោះ​ព្រឹត្តិការ​ណ៍ជា​ប្រវត្តិសាស្ត្រ​នេះ​៕

អត្ថបទទាក់ទង