ថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៣៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលក្រៅស៊ូពីរស្រទាប់ នៅឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ មេភូមិនិងបងប្អូនប្រជាពលរដ្ឋ ។
សូមជម្រាបជូនថាបើកដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរស្រទាប់ ចាប់ពីផ្លូវរថភ្លើង ដល់បុរីត្នោតជួរ ស្ថិតក្នុងឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានប្រវែងប្រមាណ ២.២៧៨ ម៉ែត្រ ដែលជាគម្រោង និងថវិការបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។