(បាត់ដំបង)៖ព្រឹកថ្ងៃព្រស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៩ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តបាត់ដំបង លើកទី១២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន តនៈ អភិបាល នៃគណៈអភិបាលខេត្ត លោក សំរឹទ្ធ អេង អនុប្រធាន សម្ព័នភាពជាតិ គណៈកម្មាធិការសមាគមក្រុមប្រឹក្សាមូលដ្ឋាន នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។
កិច្ចប្រជុំនេះមានការអញ្ជើញច ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាសមាគមក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។